វិធីចម្រើនរាសីនាំលាភសំណាងល្អ តាមក្បួនហុងស៊ុយ


កាបូបប្រាក់៖ ប្ដូរកាបូបប្រាក់ជាថ្មីជានិច្ច ក្នុងថ្ងៃចូលឆ្នាំថ្មី ដាក់ប្រាក់ចំនួន ៩០០ ឬ ៩០០០០ ទុកក្នុងកាបូប មួយយប់មួយថ្ងៃពេញ ដើម្បីឱ្យកាបូបនោះមានយីអ៊ុន ហៅលុយកាកចូលកាបូបបានច្រើន ហើយគ្រប់ពេលបានលុយថ្មីៗ គួរយកលុយមកដាក់កាបូបទុកមួយស្របក់សិនកុំអាលប្រញ៉ាប់ចាយ ឬយកទៅផ្ញើរធនាគារ។


គ្រែដេក៖ កុំដាក់ក្បាលគ្រែទល់នឹងជញ្ជាំងបន្ទប់ទឹក ព្រោះអាចធ្វើឱ្យអាប់រាសី។ កុំដាក់គ្រែគេងដោយបំបែរចុងជើងតម្រង់ចំទ្វារចូល ព្រោះធ្វើឱយល់សុប្ដិនអាក្រក់ និងសំណាង មិនល្អ។


សុនខ និង ឆ្មាខ្ចាត់ព្រាត់៖ គួរផ្ដល់ចំណីអាហារនិងទឹក ដល់សុនខ និងឆ្មាដែលស្រេកឃ្លាន ហើយប្រសិនបើក្នុងថ្ងៃនោះមានភ្លៀងធ្លាក់ អ្នកគួរឱ្យសត្វទាំងនោះចូលជ្រកភ្លៀងក្នុងសំយាបផ្ទះនឹងផ្ដល់បុណ្យដល់អ្នក។

ផ្ទះបាយ៖ កុំទុកឱ្យផ្ទះបាយស្មោគគ្រោគ ព្រោះផ្ទះបាយជាឃ្លាំងទ្រព្យក្នុងផ្ទះ។ ផ្ទះបាយស្មោគគ្រោកកខ្វក់តែងអាប់រាសី ប្រាក់សាសរកបានមកក៏រលាយបាត់ទៅវិញអស់គ្មានរីកចំរើនដល់ក្រុមគ្រួសារទេ។

កន្សែងជូតមុខ៖ ចាត់ទុកជាអំណោយអព្ភមង្គល ប្រសិនបើនរណាម្នាក់ជូនដល់អ្នក ព្រោះថានឹងនាំរឿងត្រូវព្រាត់ប្រាស់និរាសគ្នា ឬ មានរឿងត្រូវឈ្លោះគ្នារហូតដល់បែកបាក់។


កញ្ចក់៖ គួរជូតកញ្ចក់ក្នុងផ្ទះឱ្យស្អាតជានិច្ច បើទុកឱ្យកញ្ចក់កខ្វក់នោះជតារាសីរបស់មនុស្សក្នុងផ្ទះនឹងធ្លាក់ចុះធ្វើកិច្ចការងារអ្វីមិនបានចំរើនទេ។


ថ្ងៃបរិសុទ្ធ៖ ថ្ងៃដែលអ្នកគតមការួមភេទសម្ព័នជាមួយគូស្នេហ៍ ដូចជាថ្ងៃកោរ ថ្ងៃសីល ថ្ងៃកំណើត និងថ្ងៃចូលព្រះវស្សា។ បើតាមជំនឿរពីបុរាណប្រសិនបើប្រតិបត្តិបាន នោះទេវត្តានឹងជួយឃុំគ្រងរក្សារហូតទៅ។

ប្រាក់នាំលាភសំណាង៖ ប្រសិនបើអ្នកប្រទះឃើញប្រាក់ជ្រុះនៅតាមផ្លូវដើរសូម្បីមួយកាក់ ឬមួយសេនក៏ដោយ ត្រូវចាត់ទុកថាប្រាក់នោះជាអ្នកនាំលាភសំណាងដល់អ្នក ប៉ុន្តែការដើររំលងហួសទៅចាត់ទុកជាការមើលងាយលុយកាក់ដែលចាស់បុរាណជឿថា វាអាចធ្វើអោយអ្នកអាប់រាសីពេញ ១ ថ្ងៃ ឬ ៣ ទៅ ៧ ថ្ងៃ។

បរិច្ចាគមឈូសសព៖ ប្រសិនបើអ្នកមានអារម្មណ៍ថា អំឡុងពេលនេះអ្នកប្រឈមនឹងទុក្ខលំបាកគ្រប់ជំហានអ្នកគួរបរិច្ចាគលុយធ្វើទានទិញមឈូសជូនសពដែលមិនមានសាច់ញាតិដើម្បីជួយរំដោះទុក្ខខ្លួនឯងឱ្យផុតគ្រោះកំណាច។

អាសនៈព្រះ៖ ហ៊ឹងព្រះ ឬ ហ៊ឹងបូជាវវត្តុសាកសិទ្ធ ទាំងឡាយត្រូវថែរក្សាសំអាតផ្លាស់ប្ដូរផ្កា កម្រង ថ្វាយទឹកស្អាតជាប្រចាំ។ ប្រសិនបើទុកឱ្យហ៊ឹងកខ្វក់មានធូលីដី ផ្ទះនោះនឹងបាត់បង់លាភសំណាងមិនងាយចម្រុងចម្រើនទេ។

ស៊ុត និង ក្រូច៖ ក្នុងផ្ទះគួរមានស៊ុតមាន់ ឬ ស៊ុតទា និងក្រូចទុកក្នុងកន្ត្រកជាប្រចាំ ដើម្បីហៅសេចក្ដីសុខចូលផ្ទះ ព្រោះរបស់ទាំងពីរយ៉ាងនេះជានិមិត្តរូបនៃភាពសម្បូរសប្បាយ និងសំណាងល្អ៕



សូមរក្សាភាពជាមនុស្ស ដោយមិនធ្វើការចម្លងដោយគ្មានការអនុញ្ញាត

Post a Comment

Previous Post Next Post