ហុងស៊ុយ សម្រាប់ហៅប្រាក់ចូលហោប៉ៅ

 


ហុងស៊ុយ សម្រាប់ហៅប្រាក់ចូលហោប៉ាវ

    មនុស្សម្នាក់ៗសុទ្ធតែចង់ឱ្យខ្លួនឯងបានប្រាក់កាសច្រើន ឬ យ៉ាងហើចណាស់ក៏មានប្រាក់ចាយវាយពេញដៃដែរ។ ចំណុចនេះនរណាក៏ចង់មានដែរ ប៉ុន្តែសមត្ថភាពនៃការឈោងចាប់ខុសប្លែកគ្នា។ ក្រៅពីសមត្ថភាពការងារ ហុងស៊ុយសម្រាប់ការហៅប្រាក់ជាចំណុចមួយដែរគេជឿរជាក់ថាមិនចាញ់គ្នាប៉ុន្មានឡើយ។

បើលោកអ្នកចង់ហៅប្រាកឱ្យចូលកាន់តែច្រើន អ្នកអាចសាកល្បងដូចខាងក្រោម៖


   ​​ ឧស្សាហ៍រៀបចំរបស់របរឱ្យមានរបៀប

    កុំបណ្ដោយឱ្យរបស់របរគរចោលនៅលើតុ។ របស់អ្វីដែលចាស់លែងប្រើការ ហើយគួរប្រមូលយកទៅបោះចោល ឬរៀបទុកដាក់ទៅតាមទីកន្លែងឱ្យបានត្រឹមត្រូវ។ សុំកុំទុករបស់រាយប៉ាយលើតុ ឬ ក្លិនឆ្អេះស្អុយនាំតែកើតឧបទ្រពចង្រៃ។

    កាបូបប្រាក់ដែលចាស់ហើយ គួរផ្លាស់ប្ដូរថ្មី

    កុំប្រើកាបូបប្រាក់ដែលចាស់ ឬចាប់ផ្ដើមរហែកធ្លុះធ្លាយដាច់ជាដាច់ខាត។ បើយកល្អបំផុត ការប្រើកាបូបប្រាក់គួរប្រើព៌ណក្រហម ព្រោះតាមហុងស៊ុយចិន ព៌ណនេះជាព៌ណល្អលើសគេ និងជាព៌ណចំរុងចំរើនទៀតផង។

    ចំពោះប្រាក់កាសគួរដាក់ឱ្យមានរបៀប និងមិនគួរញ៉ាត់ខ្ញុកជាដាច់ខាត ពីព្រោះតាមជំនឿថា ក្រដាសប្រាក់ដែលញ៉ាត់ញក់ញ៊ីក្នុងកាបូបប្រាក់មិនល្អទាល់តែសោះ។

ព្យាយាមនៅក្បែរទឹកឱ្យបានច្រើន

    នេះមិនបានមានន័យថា ឱ្យលោកអ្នកផ្លាស់ផ្ទះទៅនៅជាប់មាត់ទន្លេ ឬផ្លាស់កន្លែងធ្វើការនៅក្បែរបន្ទប់ទឹកទេ គ្រាន់តែឱ្យរកកញ្ចក់ទូដាក់ត្រីមកដាក់ឱ្យចំទិសខាងជើងក្នុងបរិវេណផ្ទះ ឬ អាចយករូបភាពទឹកមកបិទលើជញ្ជាំងផ្ទះក៏ជាកាស្រេច។

    រករូបភាពទឹកជ្រោះ ឬ ផ្ទៃសមុទ្រព្យួរ ឬ ដាក់ទុកនៅលើតុ

    បើអ្នកចង់បន្ថែមង៉ូវហេងនៅកន្លែងធ្វើការ អាចរករូបភាពទឹកជ្រោះដាក់លើតុ ឬ ព្យូរជញ្ជាំងក៏បានផ្ដល់ជោគសំណាងបានដូចគ្នា។

    ជួសជុលកន្លែងខូចខាតត្រង់បរិវេនផ្ទះឱ្យស្អាតជានិច្ច

    ត្រង់កន្លែងណាដែលបាក់បែក ឬ ខូចខាតត្រូចប្រញ៉ាប់ជួលជុលភ្លាមៗកុំទុកចោលនាំអព្ភមង្គល។ ពិសេសត្រង់ពិដានដែលធ្លុះធ្លាយ ឬ បាក់បែកត្រូវប្រញ៉ាប់ជួសជុល ព្រោះគេជឿរថានឹងធ្វើឱ្យប្រាក់កាសធ្លាយចេញអស់ទៅវិញ។

    ព៌ណនាំជោគលាភ

    ព៌ណទាំងនោះមានដូចជា ព៌ណបៃតង ព៌ណក្រហម ឬ ព៌ណស្វាយ ដែលសុទ្ធតែជាព៌ណជោគលាភ និងប្រាក់កាសចូលមកបានទាំងអស់។

ព៌ណទាំងអស់នោះអាចប្រើលាភ ឬ របស់តុបតែងផ្ទះក៏បានទទួលលទ្ធផលដូចគ្នា៕


សូមរក្សាភាពជាមនុស្ស ដោយមិនចម្លងដោយគ្មានការអនុញ្ញាត





Post a Comment

Previous Post Next Post