ដោះស្រាយបញ្ហារគូរជីវិតតាមក្បួនហុងស៊ុយ
តាមការយល់ឃើញញរបស់អ្នកជំនាញ ហុងស៊ុយវាអាចមានជ្រុងណាមួយនៃផ្ទះរបស់អ្នកបណ្ដាលឱ្យមានការខ្វែងគំនិតរវាងអ្នក និង គូររបស់អ្នកបាន។ តទៅនេះគឺជាដំណោះស្រាយការខ្វែងគំនិតក្នុងគូរជីវិតតាមគោលការណ៍ហុងស៊ុយ៖
ទិញគ្រែពូកថ្មី បើសិនជាអ្នកមិនបានទិញថ្មីនៅពេលរៀបការទេ។
ដាក់គ្រែឱ្យនៅក្បែរជញ្ជាំង និង ឱ្យឆ្ងាយពីទ្វារដែលអ្នក និងគូគ្រងគួរមើលឃើញទ្វារឱ្យច្បាស់។
ត្រូវប្រាកដក្នុងចិត្តថាគ្រែរឹងមាំ ត្រូវផ្លាសគ្រែដែលយោលយោគចុះឡើង។
តុបតែជ្រុងខាងលិចឆៀងខាងត្រូងនៃបន្ទប់ដេកដោយជានិមិត្តរូបនៃភាពរីកចំរើន និង ស្អិតល្មួតនៃគូរជីវិតរបស់អ្នក ដូចជារូបភាពរបស់អ្នក និងគូរស្នេហ៍របស់អ្នក ដែលញញឹមប្រិមប្រិយយ៉ាងមានក្ដីសុខ ទៀនព៌ណផ្ការឈូរ២ ផ្កាស្រស់ៗព៌ណផ្កាឈូក លឿង ឬ វត្តុអ្វីក៏បានឱ្យតែមានគូ។
ដាក់ខ្នើយឱ្យនៅលើគ្រែដេកយ៉ាងហោចណាស់ចំនួន២ ហើយចំនួនខ្នើយយកមកបន្ថែមត្រូវតែជាគូរៗប៉ិណ្ណោះ។
រៀបចំ និង បោសសំអាតទ្វារចូលផ្នែកខាងមុខ បើសិនជាពោរពេញទៅដោយរបស់របស់ពាសពេញ ហើយមើលទៅទើសភ្នែក វានឹងជំរុញឱ្យកើតការខ្វែងគំនិតគ្នា។
Tags:
ជំនឿរ និង ហុងស៊ុយ